កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ គាត់ក៏ដើរនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។
បន្ទាប់ពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវទ្រង់ធ្វើដំណើរទៅមុខទៀត ឡើងទៅយេរូសាឡិម។
កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម
លុះព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ ព្រះអង្គយាងឆ្ពោះទៅមុខ សំដៅឡើងទៅក្រុងយេរូសាឡិម។
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។
លុះទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម
អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឲ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។
ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្ដក្រៃលែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។
អ៊ីសានាំសាវ័កទាំងដប់ពីរនាក់ ចេញទៅជាមួយគាត់។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលណាពបានចែងទុក អំពីបុត្រាមនុស្សនឹងកើតមាននៅទីនោះ
លុះជិតដល់ថ្ងៃកំណត់ដែលអ៊ីសាត្រូវចាកចេញពីលោកនេះទៅ អ៊ីសាសម្រេចចិត្តទៅក្រុងយេរូសាឡឹម
អ៊ីសាប្រាប់ពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលអុលឡោះជាបិតាប្រទានមកខ្ញុំទេឬ?»។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
ហេតុនេះ បើអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក កាលគាត់មានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្ដគំនិតដូចគាត់ដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាបទៀតហើយ