អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
លូកា 19:13 - អាល់គីតាប មុនពេលចេញដំណើរទៅ គាត់បានហៅអ្នកបម្រើរបស់គាត់ដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែនម្នាក់ៗទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ ព្រះគម្ពីរខ្មែរសាកល លោកក៏ហៅបាវបម្រើដប់នាក់របស់ខ្លួនមក ហើយប្រគល់ដប់មីណាដល់ពួកគេ ទាំងនិយាយថា: ‘ចូរធ្វើជំនួញរហូតដល់ខ្ញុំមកវិញ’។ Khmer Christian Bible កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានហៅពួកបាវបម្រើដប់នាក់ មកប្រគល់ប្រាក់ដប់ណែន ដល់គេ ដោយផ្ដាំថា "ចូរអ្នករាល់គ្នាធ្វើជំនួញ រហូតដល់ខ្ញុំត្រឡប់មកវិញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែន ម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ហៅពួកបាវ១០នាក់ មកប្រគល់ប្រាក់១០ណែនដល់គេ ដោយថា ចូរឯងរាល់គ្នាធ្វើជំនួញ ដរាបដល់អញត្រឡប់មកវិញ |
អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ដោយពោលថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំ ឥឡូវនេះ ខ្ញុំចំណេញបានប្រាំណែនទៀត”។
អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជម្រាបថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឲ្យខ្ញុំ ឥឡូវនេះ ខ្ញុំចំណេញបានពីរណែនទៀត”។
បន្ទាប់មកអ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថាៈ “លោកម្ចាស់! ខ្ញុំដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។
អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលការតែងតាំង។ កាលណាទទួលការតែងតាំងហើយ គាត់នឹងត្រឡប់មកវិញ។
រីឯអ្នកស្រុកនោះស្អប់គាត់ បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយនាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យអ្នកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។
បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ អុលឡោះជាបិតានឹងលើកកិត្ដិយសអ្នកនោះ»។
ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬធ្វើឲ្យគាប់ចិត្តអុលឡោះ? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសទៀតហើយ!
ខ្ញុំ យ៉ាកកូប ជាអ្នកបម្រើអុលឡោះ និងជាអ្នកបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិតរបស់អ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។