ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 18:33 - អាល់គីតាប

គេ​នឹង​យក​រំពាត់​វាយ​គាត់ រួច​ប្រហារ​ជីវិត​គាត់។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក​គាត់​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​វាយ​លោក​នឹងខ្សែតី ពួកគេ​នឹង​សម្លាប់​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​រស់ឡើងវិញ”។

សូមមើលជំពូក

Khmer Christian Bible

វាយ​នឹង​ខ្សែ​តី​ ហើយ​សម្លាប់​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​រស់​ឡើង​វិញ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​ពី​គេ​បាន​វាយ​លោក​នឹង​រំពាត់ គេ​នឹង​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​នឹង​យក​រំពាត់​វាយ​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សំឡាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ

សូមមើលជំពូក



លូកា 18:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ពេល​នោះ​មក អ៊ីសា ចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា គាត់​ត្រូវ​តែ​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​អះលី‌ជំអះពួក​អ៊ីមុាំ និង​ពួក​តួន នឹង​នាំ​គ្នា​ធ្វើ​បាប​គាត់​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​សម្លាប់​គាត់​ទៀត​ផង​តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​នឹង​រស់​ឡើង​វិញ។


ជម្រាប​ថា៖ «លោក! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថាៈ “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​រស់​ឡើង​វិញ”។


គេ​នឹង​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​ត្មះ‌តិះ‌ដៀល​គាត់ ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​គាត់​ផង។


ពួក​សាវ័ក​ពុំ​បាន​យល់​ពាក្យ​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា អ៊ីសា​មាន​ប្រសាសន៍​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។


យើង​បាន​សង្ឃឹម​ថា គាត់​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។


“បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​គាត់ តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​រស់​ឡើង​វិញ”»។