លូកា 17:17 - អាល់គីតាប អ៊ីសាសួរថា៖ «តើទាំងដប់នាក់មិនបានជាស្អាតគ្រប់ៗគ្នាទេ ឬចុះប្រាំបួននាក់ទៀតនៅឯណា? ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបថា៖“មិនមែនដប់នាក់ទេឬ ដែលបានបរិសុទ្ធ? ចុះប្រាំបួននាក់ទៀតនៅឯណា? Khmer Christian Bible ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរថា តើអ្នកទាំង១០នោះមិនបានជាស្អាតទេឬអី ចុះ៩នាក់ឯទៀតនៅឯណា |
ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលទ្រង់បានធ្វើ ពួកគេពុំបានរង់ចាំឲ្យទ្រង់ សម្រេចតាមគម្រោងការរបស់ទ្រង់ឡើយ។
គាត់ក្រាបដល់ជើងអ៊ីសា អោនក្បាលដល់ដី ហើយអរគុណអ៊ីសា អ្នកនោះជាអ្នកស្រុកសាម៉ារី។
ដ្បិតគេបានស្គាល់អុលឡោះ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ឲ្យសមនឹងឋានៈរបស់ទ្រង់ទេ ហើយគេក៏ពុំបានអរគុណអុលឡោះទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្ដល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។