ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 15:31 - អាល់គីតាប

ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជា‌និច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ឪពុក​ក៏​និយាយ​នឹង​គាត់​ថា​: ‘កូន​អើយ​! កូនឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច ហើយ​អ្វីៗ​ទាំងអស់​ដែល​ជា​របស់ឪពុក ក៏​ជា​របស់កូន​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ឪពុក​ក៏​ប្រាប់​កូន​នោះ​វិញ​ថា​ កូន​អើយ!​ កូន​ឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច​ ហើយ​អ្វីៗ​ដែល​ជា​របស់​ឪពុក​គឺ​ជា​របស់​កូន​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឪពុក​ក៏​តប​ថា "កូន​អើយ កូន​បាន​នៅ​ជា​មួយ​ឪពុក​រហូត​មក ហើយ​របស់​ឪពុក​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​កូន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជានិច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឪពុក​ក៏​តប​ថា កូន​អើយ ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ

សូមមើលជំពូក



លូកា 15:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កូន​លោក​ឪពុក​ត្រឡប់​មក​វិញ លោក​ឪពុក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា មើល៍ វា​នេះ បាន​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​លោក​ឪពុក​ទាំង​អស់​ជា​មួយ​ស្រី​ញី”។


យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។


ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។


ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​អុលឡោះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ហើយ​ឬ? ទេ ទ្រង់​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រ‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម កើត​ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។


តើ​នរណា​បាន​ជូន​អ្វី​មួយ​ទៅ​អុលឡោះ ដើម្បី​ឲ្យ​ទ្រង់​តប​ស្នង​សង​គុណ​វិញ?។


គឺ​សាសន៍​អ៊ីស្រ‌អែល។ អុលឡោះ​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ទ្រង់ ពួក​គេ​មាន​សិរី‌រុង‌រឿង មាន​សម្ពន្ធ‌មេត្រី​នានា មាន​គីតាប​ហ៊ូកុំ ស្គាល់​របៀប​គោរព​បម្រើ​ទ្រង់ ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ផ្សេងៗ