Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ឪពុក​ក៏​តប​ថា "កូន​អើយ កូន​បាន​នៅ​ជា​មួយ​ឪពុក​រហូត​មក ហើយ​របស់​ឪពុក​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 “ឪពុក​ក៏​និយាយ​នឹង​គាត់​ថា​: ‘កូន​អើយ​! កូនឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច ហើយ​អ្វីៗ​ទាំងអស់​ដែល​ជា​របស់ឪពុក ក៏​ជា​របស់កូន​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ឪពុក​ក៏​ប្រាប់​កូន​នោះ​វិញ​ថា​ កូន​អើយ!​ កូន​ឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច​ ហើយ​អ្វីៗ​ដែល​ជា​របស់​ឪពុក​គឺ​ជា​របស់​កូន​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជានិច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឪពុក​ក៏​តប​ថា កូន​អើយ ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជា‌និច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។

សូមមើលជំពូក ចម្លង




លូកា 15:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​លោក​ឪពុក ដែល​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ឪពុក ជាមួយ​ស្រី​ញី ពេល​វា​ត្រឡប់​មក​វិញ លោក​ឪពុក​បែរ​ជា​សម្លាប់​កូន​គោ ដែល​បំប៉ន​ទទួល​វាទៅ​វិញ"។


គួរ​តែ​សប្បាយ​រីក​រាយ​ឡើង ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ វា​បាន​វង្វេង​បាត់ តែ​បាន​ឃើញ​វិញ​ហើយ"»។


បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។


ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឬ? មិន​មែន​ដូច្នោះ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ គឺ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


តើ​អ្នក​ណា​បាន​ថ្វាយ​អ្វី​មួយ​ដល់​ព្រះ‌អង្គ​ជា​មុន ដើម្បី​ឲ្យ​ព្រះ‌អង្គ​តប​ស្នង​វិញ?


គឺ​សាសន៍​អ៊ីស្រា‌អែល ព្រះ​បាន​រើស​គេ​ធ្វើ​ជា​កូន គេ​មាន​សិរី‌ល្អ មាន​សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ​បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម