មិនមែនខ្ញុំទេ ដែលថ្កោលទោសអ្នក គឺមាត់របស់អ្នកផ្ទាល់ថ្កោលទោសអ្នក ហើយពាក្យសំដីរបស់អ្នកចោទប្រកាន់ខ្លួនឯង។
លូកា 11:19 - អាល់គីតាប ប្រសិនបើខ្ញុំដេញអ៊ីព្លេស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអ៊ីព្លេស ដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើខ្ញុំដេញអារក្សដោយបេលសេប៊ូលមែន ចុះកូនចៅរបស់អ្នករាល់គ្នាដេញពួកវាដោយនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងធ្វើជាចៅក្រមរបស់អ្នករាល់គ្នា។ Khmer Christian Bible ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះពួកគេនឹងត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែននោះ តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាវិញ? ដូច្នេះ កូនអ្នករាល់គ្នានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្សដោយអំណាចនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ |
មិនមែនខ្ញុំទេ ដែលថ្កោលទោសអ្នក គឺមាត់របស់អ្នកផ្ទាល់ថ្កោលទោសអ្នក ហើយពាក្យសំដីរបស់អ្នកចោទប្រកាន់ខ្លួនឯង។
បើសិស្សចេះបានដូចតួន ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេដាក់ឈ្មោះម្ចាស់ផ្ទះថា អ៊ីព្លេស ទៅហើយ គេមុខជាដាក់ឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។
កិត្ដិនាមរបស់អ៊ីសាក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអ៊ីព្លេសចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកអ៊ីសា អ៊ីសាក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។
គាត់និយាយទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ
យ៉ូហានជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអ៊ីព្លេស ក្នុងនាមតួន។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមតួនដូចយើងខ្ញុំ»។
មានគ្រូដេញអ៊ីព្លេសជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញអ៊ីព្លេសចេញពីមនុស្ស ដោយប្រើនាមអ៊ីសាជាអម្ចាស់ គឺគេនិយាយទៅអ៊ីព្លេសថា៖ «យើងបញ្ជាពួកឯង ក្នុងនាមអ៊ីសាដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។