«អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលអុលឡោះដែលចាត់ខ្ញុំឲ្យមកនោះដែរ។
លូកា 10:8 - អាល់គីតាប បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ព្រះគម្ពីរខ្មែរសាកល ទីក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ ហើយគេទទួលអ្នករាល់គ្នា ចូរហូបអ្វីៗដែលគេដាក់ឲ្យអ្នករាល់គ្នាចុះ។ Khmer Christian Bible ក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេទទួលអ្នករាល់គ្នា ចូរបរិភោគអ្វីៗដែលគេរៀបចំនៅមុខអ្នករាល់គ្នាចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល ចូរបរិភោគរបស់អ្វីៗដែលគេលើកមកឲ្យចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល នោះឲ្យទទួលបរិភោគរបស់អ្វីៗ ដែលគេលើកមកឲ្យចុះ |
«អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលអុលឡោះដែលចាត់ខ្ញុំឲ្យមកនោះដែរ។
ប៉ុន្តែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ
រួចមានសាសន៍ទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។
រីឯអ៊ីសាជាអម្ចាស់វិញ គាត់បានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។