សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ទ្រង់ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងបំណងរបស់ទ្រង់។ សូមបណ្តាលឲ្យខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។
លូកា 10:33 - អាល់គីតាប គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអាសូរពន់ពេកណាស់។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានជនជាតិសាម៉ារីម្នាក់ធ្វើដំណើរមកដល់ នៅពេលឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរ Khmer Christian Bible ប៉ុន្ដែជនជាតិសាម៉ារីម្នាក់បានធ្វើដំណើរមកដល់ ពេលគាត់ឃើញបុរសនោះ ក៏មានសេចក្ដីអាណិតអាសូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមានសាសន៍សាម៉ារីម្នាក់ ធ្វើដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ |
សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ទ្រង់ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងបំណងរបស់ទ្រង់។ សូមបណ្តាលឲ្យខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។
នាងបើកគំរបឡើង ឃើញទារកមួយកំពុងយំ។ នាងមានចិត្តអាណិត ហើយនិយាយថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។
កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។
អ៊ីសាចាត់សិស្សទាំងដប់ពីរនាក់នេះឲ្យទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
យើងបានអាណិតមេត្ដាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្ដាគូកនរបស់ឯងផងដូច្នេះ?”។
គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។
កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។
ស្ដ្រីសាម៉ារីសួរអ៊ីសាថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ដ្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។
ជនជាតិយូដាសួរអ៊ីសាថា៖ «យើងនិយាយថាអ្នកជាសាសន៍សាម៉ារី ហើយថាមានអ៊ីព្លេសចូលនោះត្រូវមែន!»។