ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:5 - អាល់គីតាប

នៅ​គ្រា​ដែល​ស្តេច​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​ណាព​ម្នាក់ ឈ្មោះ​សាកា‌រីយ៉ា ជា​សមាជិក​ក្រុម​អ៊ីម៉ាំ​អប៊ីយ៉ា ភរិយា​គាត់ ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​ណាព​ហារូន​ដែល​ធ្លាប់​ធ្វើមូស្ទី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​សម័យ​ហេរ៉ូឌ​ស្ដេច​នៃ​យូឌា មាន​បូជាចារ្យ​ម្នាក់​ក្នុង​ក្រុម​អ័ប៊ីយ៉ា ឈ្មោះ​សាការី ប្រពន្ធ​របស់​លោក​ក៏​ជា​ម្នាក់​ក្នុងចំណោម​កូនចៅ​អើរ៉ុន​ដែរ ឈ្មោះ​អេលីសាបិត​។

សូមមើលជំពូក

Khmer Christian Bible

នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ ជា​ស្ដេច​ស្រុក​យូដា​ មាន​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ ឈ្មោះ​សាការី​ មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​អេលីសាបិត​ ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​ម្នាក់​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប​ឈ្មោះ សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន

សូមមើលជំពូក



លូកា 1:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឆ្នោត​ទី​ប្រាំ​ពីរ​ត្រូវ​លើ​លោក​ហាកូស ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​អប៊ី‌យ៉ា


អ្នក​ទាំង​នេះ​បាន​ទទួល​ភារកិច្ច តាម​មុខ‌ងារ​របស់​ខ្លួន ចូល​ទៅ​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ស្រប​តាម​ក្បួន​ច្បាប់ ដែល​ណាពី​ហារូន ជា​បុព្វ‌បុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បង្គាប់​មក​គាត់។


លោក​ស៊ីក‌គ្រី​ជា​មេ​ដឹក​នាំ​គ្រួសារ​អប៊ី‌យ៉ា…ជា​មេ​ដឹក​នាំ​គ្រួសារ​ពុន‌យ៉ាមីន លោក​ពីល‌ថាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉ូអា‌ឌា


លោក​អ៊ីដោ លោក​គីនេ‌ថោន លោក​អប៊ី‌យ៉ា


អ៊ីសា​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ស្តេច​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​យេរូ‌សាឡឹម


ម៉ាឡា‌អ៊ីកាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «កុំ​ខ្លាច​អី សាកា‌រីយ៉ា​អើយ! អុលឡោះ‌ជាអម្ចាស់​យល់​ព្រម​តាម​ពាក្យ​សូម‌អង្វរ​របស់​អ្នក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ះយ៉ា”។


ក្រោយ​មក នាង​អេលី‌សាបិត ជា​ភរិយា​របស់​គាត់ ក៏​ចាប់​មាន​ផ្ទៃ​ពោះ នាង​លាក់​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ខែ។ នាង​នឹក​គិត​ថា៖