គាត់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រអែល អស់កល្បជានិច្ច ហើយរាជ្យរបស់គាត់នឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។
លូកា 1:34 - អាល់គីតាប នាងម៉ារីយំសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល ម៉ារានិយាយនឹងទូតសួគ៌ថា៖ “តើការនេះនឹងកើតឡើងយ៉ាងដូចម្ដេចបាន ពីព្រោះខ្ញុំមិនទាន់រៀបការផង?”។ Khmer Christian Bible ប៉ុន្ដែនាងម៉ារាសួរទៅទេវតាថា៖ «តើការនេះនឹងបានសម្រេចយ៉ាងដូចម្ដេច បើខ្ញុំមិនទាន់ស្គាល់ប្រុសណាផង?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ារាសួរទៅទេវតាថា៖ «តើធ្វើដូចម្តេចឲ្យការនេះសម្រេចទៅបាន បើខ្ញុំនៅក្រមុំព្រហ្មចារីដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន |
គាត់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រអែល អស់កល្បជានិច្ច ហើយរាជ្យរបស់គាត់នឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។
ម៉ាឡាអ៊ីកាត់ឆ្លើយទៅនាងវិញថា៖ «រសអុលឡោះដ៏វិសុទ្ធនឹងមកសណ្ឋិតលើនាង គឺអំណាចរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងដាក់ឈ្មោះដល់បុត្រាដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “បុត្រារបស់អុលឡោះ”។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។