កាលអុលឡោះតាអាឡាឃើញថា យ៉ាកកូបមិនសូវស្រឡាញ់លេអាដូច្នេះ ទ្រង់ក៏ប្រោសឲ្យគាត់មានកូន រីឯរ៉ាជែលវិញ នៅជាស្ត្រីអារ។
រ៉ូម 9:13 - អាល់គីតាប ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកកូបជាងអេសាវ»។ ព្រះគម្ពីរខ្មែរសាកល ដូចដែលមានសរសេរទុកមកថា:“យើងបានស្រឡាញ់យ៉ាកុប ប៉ុន្តែស្អប់អេសាវ”។ Khmer Christian Bible ដូចមានសេចក្ដីចែងទុកថា៖ «យើងស្រឡាញ់យ៉ាកុប ហើយស្អប់អេសាវ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចមានសេចក្តីចែងទុកមកថា៖ «យើងបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចមានសេចក្ដីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្ដីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។ |
កាលអុលឡោះតាអាឡាឃើញថា យ៉ាកកូបមិនសូវស្រឡាញ់លេអាដូច្នេះ ទ្រង់ក៏ប្រោសឲ្យគាត់មានកូន រីឯរ៉ាជែលវិញ នៅជាស្ត្រីអារ។
គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «អុលឡោះតាអាឡាដឹងថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាទ្រង់ប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា“ស៊ីម្មាន”។
អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។
«អ្នកណាស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។
អ្នករាល់គ្នាពិតជាធ្លាប់អានអាយិតគីតាប ដែលមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។
«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្ដនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
«ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។