នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំអុលឡោះជាអម្ចាស់ និងតមអាហាររសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។
រ៉ូម 11:13 - អាល់គីតាប ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័កសម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្ដទុកដាក់បំពេញមុខងាររបស់ខ្ញុំ ឲ្យបានល្អប្រសើរ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ខ្ញុំសូមនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃថា ដោយព្រោះខ្ញុំជាសាវ័កដល់សាសន៍ដទៃមែន បានជាខ្ញុំលើកតម្កើងការងារបម្រើរបស់ខ្ញុំ Khmer Christian Bible ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ បានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ខ្ញុំនិយាយទៅកាន់បងប្អូនជាសាសន៍ដទៃ ហើយដោយព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងការងាររបស់ខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក*សម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឲ្យល្អប្រសើរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំដំកើងដល់ការងារខ្ញុំ |
នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំអុលឡោះជាអម្ចាស់ និងតមអាហាររសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។
ពេលនោះ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
ប៉ុន្ដែ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រអែល ឲ្យស្គាល់នាមខ្ញុំ។
នៅពេលអុលឡោះគាប់ចិត្តសំដែងឲ្យខ្ញុំស្គាល់បុត្រារបស់ទ្រង់ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីបុត្រានៃទ្រង់ទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។
ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីអុលឡោះបំភ្លឺចិត្ដឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះអំពីដំណឹងល្អដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏បរិសុទ្ធក្ដី ក៏អុលឡោះបានផ្ដល់គុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីជីវិតដ៏បរិបូណ៌បំផុតរបស់អាល់ម៉ាហ្សៀស ដែលមនុស្សលោកគិតមិនដល់នោះដែរ។
អ៊ីសាបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាសាវ័ក និងធ្វើជាតួនអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។