ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 8:35 - អាល់គីតាប

ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាសករ​មិន​រស់នៅ​ក្នុង​ផ្ទះ​ជារៀងរហូត​ទេ គឺ​កូន​វិញ ដែល​រស់នៅ​ជារៀងរហូត​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​បាវបម្រើ​មិន​នៅ​ក្នុង​ផ្ទះ​ជាប់​ជានិច្ច​ទេ​ ឯ​កូន​ប្រុស​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ

សូមមើលជំពូក



យ៉ូហាន 8:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជម្រាប​អ៊ីព្រហ៊ីម​ថា៖ «សូម​បណ្តេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសា‌ហាក់ កូន​របស់​ខ្ញុំ​ឡើយ»។


ក៏​ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បម្រើ ដី​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​បម្រើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ​ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរ‌មត៌ក។


ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជា‌និច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។


ដ្បិត​បង​ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង​ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​អុលឡោះ​ដែរ។


រីឯ​អ៊ីសា​វិញ គាត់​មាន​មុខ‌ងារ​ជា​អ៊ីមុាំ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​គាត់​នៅ​អស់‌កល្ប​ជា‌និច្ច។