យ៉ូហាន 8:30 - អាល់គីតាប ពេលអ៊ីសាមានប្រសាសន៍ដូច្នេះមានមនុស្សជាច្រើនជឿលើគាត់។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ មានមនុស្សជាច្រើនបានជឿលើព្រះអង្គ។ Khmer Christian Bible ពេលព្រះអង្គកំពុងមានបន្ទូលអំពីសេចក្ដីទាំងនេះ មនុស្សជាច្រើនបានជឿលើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គកំពុងមានព្រះបន្ទូលពីសេចក្តីទាំងនេះ មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ មានមនុស្សជាច្រើនជឿលើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលទ្រង់មានបន្ទូលសេចក្ដីទាំងនេះ នោះមានមនុស្សជាច្រើនបានជឿដល់ទ្រង់។ |
ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារីបានឃើញអ៊ីសាធ្វើកិច្ចការទាំងនោះ ក៏ជឿលើអ៊ីសា។
ពេលអ៊ីសានៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យរំលងមានមនុស្សជាច្រើនបានជឿលើនាមអ៊ីសា ដោយឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ។
កាលមនុស្សម្នាឃើញទីសំគាល់ដែលអ៊ីសាបានធ្វើនោះក៏ពោលថា៖ «លោកនេះពិតជាណាពីដែលត្រូវមកក្នុងពិភពលោកមែន»។
ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើអ៊ីសាគេពោលថា៖ «ពេលអាល់ម៉ាហ្សៀសមក តើគាត់នឹងសំដែងទីសំគាល់ច្រើនជាងលោកនេះឬ?»។