យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្តូងណាមួយរួចពោលថា មានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វា នឹងបានទៅជាយ៉ាងណា»។
យ៉ូហាន 7:3 - អាល់គីតាប បងប្អូនអ៊ីសាជម្រាបអ៊ីសាថា៖ «សូមបងចាកចេញពីស្រុកយូដានេះទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្អូនៗរបស់ព្រះយេស៊ូវក៏និយាយនឹងព្រះអង្គថា៖ “ចូរចេញពីទីនេះទៅយូឌាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញកិច្ចការដែលបងកំពុងធ្វើ។ Khmer Christian Bible ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលព្រះអង្គថា៖ «ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញកិច្ចការដែលបងធ្វើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលថា៖ «សូមបងចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញអ្វីដែលបងធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកប្អូនទ្រង់ទូលថា ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញការដែលបងធ្វើផង |
យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្តូងណាមួយរួចពោលថា មានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វា នឹងបានទៅជាយ៉ាងណា»។
សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
អ៊ីសាកំពុងតែមានប្រសាសន៍ទៅកាន់មហាជននៅឡើយ ស្រាប់តែម្តាយ និងបងប្អូនរបស់គាត់ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយគាត់។
ញាតិវង្សរបស់អ៊ីសាឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់គាត់ទៅវិញ ព្រោះគេថាអ៊ីសាវង្វេងស្មារតីហើយ។
ពេលនោះម្តាយ និងបងប្អូនរបស់អ៊ីសាមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅអ៊ីសា។
ម្តាយ និងបងប្អូនរបស់អ៊ីសានាំគ្នាមករកអ៊ីសា ប៉ុន្តែ មិនអាចចូលទៅជិតគាត់បានឡើយ ព្រោះមានមនុស្សច្រើនពេក។
ហើយគេក៏បានអញ្ជើញអ៊ីសា និងពួកសិស្សរបស់គាត់ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
ក្រោយពីបានស្ដាប់ពាក្យរបស់អ៊ីសាហើយ ក្នុងចំណោមសិស្ស មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។
កាលប្អូនៗរបស់អ៊ីសាធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ អ៊ីសាក៏ឡើងទៅដែរ ប៉ុន្ដែ គាត់ទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។
អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។
ពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយនាក់ទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
លោកអេលាបជាបងបង្អស់ឮទតនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។