ដូច្នេះ ចូរគោរពថ្ងៃឈប់សម្រាក និងចាត់ទុកថ្ងៃនោះ ជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃឈប់សម្រាកទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។
យ៉ូហាន 7:23 - អាល់គីតាប បើអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់ តែឥតបំពានលើហ៊ូកុំរបស់ណាពីម៉ូសាទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយនាក់ទាំងមូលឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ប្រសិនបើមនុស្សទទួលពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសក្រឹត្យវិន័យរបស់ម៉ូសេ តើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំបានធ្វើឲ្យមនុស្សម្នាក់ជាទាំងស្រុងនៅថ្ងៃសប្ប័ទឬ? Khmer Christian Bible បើធ្វើពិធីកាត់ស្បែកឲ្យមនុស្សម្នាក់នៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសគម្ពីរវិន័យរបស់លោកម៉ូសេ ចុះដូចម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ដោយព្រោះតែខ្ញុំបានប្រោសរូបកាយទាំងមូលរបស់មនុស្សម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមនុស្សទទួលកាត់ស្បែកនៅថ្ងៃសប្ប័ទ មិនខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឲ្យបានជា នៅថ្ងៃសប្ប័ទដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើមនុស្សទទួលកាត់ស្បែក នៅថ្ងៃឈប់សំរាក ដើម្បីមិនឲ្យរំលងក្រិត្យវិន័យរបស់លោកម៉ូសេ នោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះ នៅថ្ងៃឈប់សំរាកឬអី |
ដូច្នេះ ចូរគោរពថ្ងៃឈប់សម្រាក និងចាត់ទុកថ្ងៃនោះ ជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃឈប់សម្រាកទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។
មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាសួរអ៊ីសាថា៖ «នៅថ្ងៃជំអាត់ តើយើងមានសិទ្ធិប្រោសអ្នកជំងឺឲ្យបានជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់គាត់។
ពួកខាងគណៈផារីស៊ីឃើញដូច្នោះជម្រាបអ៊ីសាថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្ដិហាមមិនឲ្យធ្វើនៅថ្ងៃជំអាត់!»។
ម្យ៉ាងទៀត នៅថ្ងៃជំអាត់ អ៊ីមុាំដែលបំពេញមុខងារនៅក្នុងម៉ាស្ជិទ សុទ្ធតែរំលោភលើហ៊ូកុំថ្ងៃជំអាត់ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគីតាបហ៊ូកុំនោះទេ?
រីឯថ្ងៃនោះ ជាថ្ងៃជំអាត់ ជនជាតិយូដាស្ដីឲ្យបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃជំអាត់ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។
ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីអុលឡោះទេ ដ្បិតគាត់ពុំគោរពហ៊ូកុំសម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។