ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកណាពីក៏មិននៅរស់រហូតដែរ។
យ៉ូហាន 6:49 - អាល់គីតាប បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយស្លាប់អស់ទៅ។ ព្រះគម្ពីរខ្មែរសាកល ដូនតារបស់អ្នករាល់គ្នាបានហូបម៉ាណានៅទីរហោស្ថាន ប៉ុន្តែពួកគេបានស្លាប់ហើយ។ Khmer Christian Bible កាលនៅទីរហោឋាន ដូនតារបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា ហើយបានស្លាប់អស់ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសអ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ |
ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកណាពីក៏មិននៅរស់រហូតដែរ។
ដ្បិតអុលឡោះតាអាឡាបានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែបជាកូនរបស់លោកយេភូនេ និងយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។
បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថានដូចមានសេចក្ដីចែងទុកក្នុងគីតាបថា “អុលឡោះបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីសូរ៉កាមក”»។
អាហារដែលបានចុះពីសូរ៉កាមកមានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកស្លាប់អស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។
បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំលឹកបងប្អូនថា ក្រោយពេលដែលអុលឡោះជាអម្ចាស់បានសង្គ្រោះប្រជារាស្ដ្រអ៊ីស្រអែល ឲ្យចេញផុតពីប្រទេសអេស៊ីបមក ទ្រង់បានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្ដរាយ។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះ ឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។