ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 6:17 - អាល់គីតាប

គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ​ងងឹត​ហើយ តែ​អ៊ីសា​ពុំ​ទាន់​មក​រក​គេ​នៅ​ឡើយ​ទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ជិះ​ទូក​ឆ្លង​បឹង​ទៅ​កាពើណិម​។ ពេលនោះ​ភាពងងឹត​ចូលមក​ហើយ ប៉ុន្តែ​ព្រះយេស៊ូវ​មិនទាន់​យាង​មករក​ពួកគេ​នៅឡើយទេ​។

សូមមើលជំពូក

Khmer Christian Bible

ក្រោយពី​ចុះ​ទូក​ហើយ​ ពួកគេ​ក៏​ឆ្លង​បឹង​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម​ រីឯ​ព្រះយេស៊ូ​មិន​ទាន់​យាង​មក​ឯ​ពួកគេ​ទេ​ ទោះបី​ជា​ងងឹត​ហើយ​ក្ដី។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចុះ​ទូក ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម ពេល​នោះ ងងឹត ហើយ​ព្រះ‌យេស៊ូវ​ក៏​មិន​ទាន់​មក​ដល់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះ‌យេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ចុះ​ទូក​ឆ្លង​ទៅ​ឯ​កាពើ‌ណិម ពេល​នោះ​ងងឹត​ហើយ តែ​ព្រះ‌យេស៊ូវ​មិន​ទាន់​មក​ដល់​នៅ​ឡើយ

សូមមើលជំពូក



យ៉ូហាន 6:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រំពេច​នោះ អ៊ីសា​បញ្ជា​ពួក​សិស្ស​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេតសៃ‌ដា​មុន​គាត់ ហើយ​អ៊ីសា​ប្រាប់​បណ្ដា‌ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។


បន្ទាប់​មក អ៊ីសា​ចុះ​ទៅ​ក្រុង​កាពើ‌ណិម ជា​មួយ​ម្តាយ ព្រម​ទាំង​បង​ប្អូន និង​សិស្ស​របស់​គាត់ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ​ពេល​ខ្លី។


អ៊ីសា​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​អ៊ីសា​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ។ នៅ​ទី​នោះ មាន​អ្នក​រាជ‌ការ​ម្នាក់ មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​គាត់​មាន​ជំងឺ។


ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។


អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ នៅ​ពេល​គាត់​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។