អ៊ីព្រហ៊ីមឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់ម៉ូសា និងពាក្យប្រៀនប្រដៅរបស់ពួកណាពីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។
យ៉ូហាន 5:45 - អាល់គីតាប កុំនឹកស្មានថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នា នៅចំពោះអុលឡោះជាបិតាឡើយ គឺណាពីម៉ូសាជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ ព្រះគម្ពីរខ្មែរសាកល កុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ មានម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នាហើយ គឺម៉ូសេដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។ Khmer Christian Bible ហើយកុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នាដល់ព្រះវរបិតាឲ្យសោះ អ្នកដែលចោទប្រកាន់អ្នករាល់គ្នានោះ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាបានសង្ឃឹមលើគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំស្មានថា ខ្ញុំនឹងប្តឹងព្រះវរបិតាពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំនឹកស្មានថាខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះភ័ក្ត្រព្រះបិតាឡើយ គឺលោកម៉ូសេជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យស្មានថា ខ្ញុំនឹងប្តឹងដល់ព្រះវរបិតា ពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺជាលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម |
អ៊ីព្រហ៊ីមឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់ម៉ូសា និងពាក្យប្រៀនប្រដៅរបស់ពួកណាពីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។
អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។
ម៉ូសាប្រគល់ហ៊ូកុំទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ប្រតិបត្ដិតាមហ៊ូកុំនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
ពួកគេបានឮអ៊ីសាមានប្រសាសន៍ដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែអ៊ីសា និងស្ដ្រីនោះប៉ុណ្ណោះ។
អស់អ្នកដែលប្រព្រឹត្ដអំពើបាប ដោយមិនស្គាល់ហ៊ូកុំរបស់ម៉ូសា នឹងត្រូវវិនាសទាំងគ្មានហ៊ូកុំ។ រីឯអស់អ្នកដែលប្រព្រឹត្ដអំពើបាប ដោយស្គាល់ហ៊ូកុំ គេនឹងត្រូវទទួលទោស ស្របតាមហ៊ូកុំដែរ
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្ដតាមហ៊ូកុំនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបហ៊ូកុំយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។