អ៊ីសាចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិមជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី
យ៉ូហាន 4:43 - អាល់គីតាប ពីរថ្ងៃក្រោយមក អ៊ីសាចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីពីរថ្ងៃនោះ ព្រះយេស៊ូវយាងចេញពីទីនោះទៅកាលីឡេ។ Khmer Christian Bible ពីរថ្ងៃក្រោយមក ព្រះអង្គបានយាងចេញពីទីនោះ ទៅស្រុកកាលីឡេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីរថ្ងៃក្រោយមកទៀត ព្រះយេស៊ូវយាងចេញពីទីនោះទៅស្រុកកាលីឡេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីរថ្ងៃក្រោយមក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះ ទៅឯស្រុកកាលីឡេវិញ |
អ៊ីសាចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិមជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី
គាត់ក៏នាំលោកស៊ីម៉ូនទៅជួបអ៊ីសា។ អ៊ីសាសម្លឹងមើលលោកស៊ីម៉ូន ក៏មានប្រសាសន៍ថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់យ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស”(ពាក្យ “កេផាស” នេះ ប្រែថា ពេត្រុស)»។
ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅជួបអ៊ីសា គេទូរអាសូមអ៊ីសានៅជាមួយគេ អ៊ីសាយល់ព្រមនៅទីនោះពីរថ្ងៃ។
អ៊ីសាមានប្រសាសន៍ថា៖ «គ្មានណាពីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។
អ៊ីសាត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលអ៊ីសាបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម កូនប្រុសរបស់គាត់មានជំងឺ។
ខ្ញុំសូមជម្រាបបងប្អូនថា អាល់ម៉ាហ្សៀសបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលខតាន់ដើម្បីសម្រេចតាមបន្ទូល ដែលអុលឡោះបានសន្យាចំពោះបុព្វបុរស និងសំដែងចិត្តសច្ចៈរបស់អុលឡោះ។