ទ្រង់តែងតែស្ដាប់ពាក្យទូរអាអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកទ្រង់ទាំងអស់គ្នា។
យ៉ូហាន 3:26 - អាល់គីតាប គេនាំគ្នាទៅជួបយ៉ះយ៉ាជម្រាបថា៖ «តួន! បុរសដែលនៅជាមួយតួន ខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលតួនផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹកឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏មករកយ៉ូហាន ហើយនិយាយថា៖ “រ៉ាប៊ី អ្នកដែលនៅត្រើយម្ខាងទន្លេយ័រដាន់ជាមួយលោក ដែលលោកធ្លាប់ធ្វើបន្ទាល់នោះ មើល៍! គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់កំពុងទៅរកគាត់”។ Khmer Christian Bible ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេមកជួបលោកយ៉ូហាន ជម្រាបថា៖ «រ៉ាប៊ី ម្នាក់ដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាទៅជួបលោកយ៉ូហាន ជម្រាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោកខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក*ឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេមកឯយ៉ូហានជំរាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ |
ទ្រង់តែងតែស្ដាប់ពាក្យទូរអាអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកទ្រង់ទាំងអស់គ្នា។
ខ្ញុំយល់ឃើញថា ការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
អ្វីៗដែលយើងនិយាយចេញមក សុទ្ធតែជាពាក្យសច្ចៈ មិនអាចប្រែក្រឡាស់បានឡើយ។ យើងសុំប្រកាសយ៉ាងឱឡារិក ក្នុងនាមយើងផ្ទាល់ថា មនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើង ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា នឹងគោរពបម្រើយើងដោយស្មោះ។
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “តួន”សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “តួន”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
យ៉ះយ៉ាបានផ្ដល់សក្ខីភាពអំពីគាត់ ដោយប្រកាសថា៖ «គឺគាត់នេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតគាត់មានជីវិតមុនខ្ញុំ”»។
គាត់បានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារគាត់។
បន្ទូលនៃអុលឡោះជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោកហើយបំភ្លឺមនុស្សគ្រប់ៗគ្នា។
ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញម៉ាស្ជិទ និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។
ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
គាត់បានមកជួបអ៊ីសាទាំងយប់ ហើយនិយាយថា៖ «តួនយើងខ្ញុំដឹងថាអុលឡោះបានចាត់តួនឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចតួនបានឡើយ វៀរលែងតែអុលឡោះនៅជាមួយអ្នកនោះ»។
អ៊ីសាជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា គាត់មានសិស្សច្រើនជាងយ៉ះយ៉ា និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។
តាមពិត អ៊ីសាពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។
អ្នករាល់គ្នាបានចាត់គេឲ្យទៅសួរយ៉ះយ៉ា ហើយគាត់ក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។