អេលីយ៉េសមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូច យកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង
យ៉ូហាន 2:7 - អាល់គីតាប អ៊ីសាប្រាប់ទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកអ្នកបម្រើថា៖“ចូរចាក់ទឹកឲ្យពេញពាងទាំងនេះចុះ”។ ពួកគេក៏ចាក់ពេញដល់មាត់ពាង។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកបម្រើថា៖ «ចូរចាក់ទឹកបំពេញពាងទាំងអស់ទៅ!» ពួកគេក៏ចាក់ទឹកបំពេញដល់មាត់ពាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ» គេក៏ចាក់ទឹកពេញដល់មាត់ពាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង |
អេលីយ៉េសមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូច យកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង
ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ ម្តាយអ៊ីសាជម្រាបអ៊ីសាថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។
ម្តាយរបស់អ៊ីសាប្រាប់ទៅពួកអ្នកបម្រើថា៖ «បើគាត់ប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។
នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។