បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
យ៉ូហាន 2:21 - អាល់គីតាប តាមពិត អ៊ីសាមានប្រសាសន៍សំដៅទៅលើម៉ាស្ជិទ ដែលជារូបកាយរបស់គាត់វិញឯណោះទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គកំពុងមានបន្ទូលអំពីព្រះវិហារនៃព្រះកាយរបស់ព្រះអង្គទេ។ Khmer Christian Bible គឺព្រះអង្គកំពុងមានបន្ទូល អំពីព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលអំពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ គឺទ្រង់មានបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ |
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
ពេលអ៊ីសាបានរស់ឡើងវិញពួកសិស្សនឹកឃើញថា អ៊ីសាមានប្រសាសន៍ដូច្នេះ គេក៏ជឿគីតាប ព្រមទាំងជឿពាក្យរបស់អ៊ីសាដែរ។
បងប្អូនមិនជ្រាបថាខ្លួនជាម៉ាស្ជិទរបស់អុលឡោះទេឬ! បងប្អូនមិនជ្រាបថារសរបស់អុលឡោះសណ្ឋិតនៅក្នុងបងប្អូនទេឬ!។
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាម៉ាស្ជិទរបស់រសអុលឡោះដ៏វិសុទ្ធដែលនៅក្នុងបងប្អូន ជារសអុលឡោះដែលបងប្អូនបានទទួលពីអុលឡោះ។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ
តើម៉ាស្ជិទរបស់អុលឡោះ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាម៉ាស្ជិទរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច ដូចទ្រង់មានបន្ទូលថាៈ «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្រ របស់យើង»។
ដ្បិតអុលឡោះគាប់ចិត្តឲ្យ គ្រប់លក្ខណសម្បត្តិរបស់ទ្រង់ ស្ថិតនៅក្នុងអាល់ម៉ាហ្សៀស។
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់អុលឡោះស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយអាល់ម៉ាហ្សៀស។
គាត់នៅបម្រើក្នុងទីសក្ការ និងក្នុងជំរំសក្ការៈដ៏ពិតប្រាកដដែលអុលឡោះជាអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។