កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកអ៊ីសាហើយនិយាយថា៖ «សាឡាមមូអាឡៃគុមតួន!» រួចថើបអ៊ីសា។
យ៉ូហាន 19:3 - អាល់គីតាប បន្ទាប់មក គេនាំគ្នាចូលទៅជិតអ៊ីសាទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងគាត់។ ព្រះគម្ពីរខ្មែរសាកល រួចក៏មកឯព្រះអង្គជាបន្តបន្ទាប់ ទាំងពោលថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!” ហើយទះកំផ្លៀងព្រះអង្គ។ Khmer Christian Bible ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ |
កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកអ៊ីសាហើយនិយាយថា៖ «សាឡាមមូអាឡៃគុមតួន!» រួចថើបអ៊ីសា។
គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើក្បាលអ៊ីសា និងយកដើមត្រែងមកដាក់ក្នុងដៃស្ដាំឲ្យគាត់កាន់ រួចគេនាំគ្នាលុតជង្គង់មុខគាត់ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
ម៉ាឡាអ៊ីកាត់ចូលទៅក្នុងផ្ទះនាងម៉ារីយំ ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! អុលឡោះជាអម្ចាស់គាប់ចិត្តនឹងនាងហើយ ទ្រង់នៅជាមួយនាង»។
ពេលឮអ៊ីសាមានប្រសាសន៍ដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាម៉ាស្ជិទដែលឈរនៅក្បែរនោះ ទះកំផ្លៀងអ៊ីសាទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅ!»។
លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅអ៊ីសាមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។