ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
យ៉ូហាន 18:40 - អាល់គីតាប ពេលនោះគេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។ រីឯឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ស្រែកឡើងសាជាថ្មីថា៖ “មិនមែនអ្នកនេះទេ គឺបារ៉ាបាសវិញ!”។ រីឯបារ៉ាបាសម្នាក់នេះជាចោរប្លន់៕ Khmer Christian Bible ពេលនោះពួកគេស្រែកឡើងម្តងទៀតថា៖ «កុំលែងម្នាក់នេះ! លែងបារ៉ាបាសវិញ!» បារ៉ាបាសគឺជាចោរប្លន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ!»។ (រីឯបារ៉ាបាសជាចោរប្លន់)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។ រីឯឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ រីឯបារ៉ាបាស វាជាចោរប្លន់។ |
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯអ៊ីសាវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនគាត់ទៅឲ្យគេឆ្កាង។
លោកពីឡាតចង់បំពេញចិត្ដបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយអ៊ីសានឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។
មានបុរសម្នាក់ ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។
លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំង មកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯអ៊ីសាវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ដ។