សារ៉ាបដិសេធថា៖ «ខ្ញុំពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
យ៉ូហាន 18:25 - អាល់គីតាប លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរគាត់ថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ ពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។ ព្រះគម្ពីរខ្មែរសាកល រីឯស៊ីម៉ូនពេត្រុសកំពុងឈរអាំងភ្លើង។ ពេលនោះ គេសួរគាត់ថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។ គាត់បដិសេធថា៖ “ខ្ញុំមិនមែនទេ!”។ Khmer Christian Bible ពេលនោះពួកគេបានសួរលោកស៊ីម៉ូនពេត្រុស ដែលកំពុងឈរអាំងភ្លើងថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ក៏បដិសេធថា៖ «ខ្ញុំមិនមែនទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស៊ីម៉ូន-ពេត្រុសកំពុងឈរអាំងភ្លើង ហើយមានគេសួរគាត់ថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ?» គាត់ប្រកែកថា៖ «មិនមែនទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ |
សារ៉ាបដិសេធថា៖ «ខ្ញុំពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
ការភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡាតែងតែបានសេចក្ដីសុខ។
ពេលនោះ ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ដ្រីបម្រើរបស់មូស្ទីម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់អ៊ីសា ជាអ្នកស្រុកកាលីឡេដែរ!»។
គេបានដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញ ពេត្រុសក៏អង្គុយនៅកណ្ដាលចំណោមពួកគេដែរ។
ស្ដ្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ហើយនិយាយថា៖ «ម្នាក់នេះជាបក្សពួករបស់អ៊ីសា!»។