លុះចាប់អ៊ីសាបានហើយ គេបណ្ដើរគាត់ទៅដល់ដំណាក់របស់លោកកៃផាស ជាមូស្ទី។ ពួកតួន និងពួកអះលីជំអះ ជួបជុំគ្នានៅទីនោះ។
យ៉ូហាន 18:19 - អាល់គីតាប មូស្ទីសួរអ៊ីសាអំពីពួកសិស្សរបស់គាត់ និងអំពីសេចក្ដីដែលគាត់បង្រៀន។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មហាបូជាចារ្យសួរព្រះយេស៊ូវអំពីពួកសិស្ស និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ។ Khmer Christian Bible ហើយនៅពេលនោះ សម្តេចសង្ឃបានសួរព្រះយេស៊ូអំពីពួកសិស្សរបស់ព្រះអង្គ និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សម្តេចសង្ឃសួរព្រះយេស៊ូវអំពីពួកសិស្ស និងអំពីសេចក្តីបង្រៀនរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមហាបូជាចារ្យ*សួរព្រះយេស៊ូអំពីពួកសិស្ស*របស់ព្រះអង្គ និងអំពីសេចក្ដីដែលព្រះអង្គបង្រៀន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស នឹងសេចក្ដីដែលទ្រង់បង្រៀន |
លុះចាប់អ៊ីសាបានហើយ គេបណ្ដើរគាត់ទៅដល់ដំណាក់របស់លោកកៃផាស ជាមូស្ទី។ ពួកតួន និងពួកអះលីជំអះ ជួបជុំគ្នានៅទីនោះ។
គេបណ្ដើរអ៊ីសានាំយកទៅដល់ដំណាក់របស់មូស្ទី។ ពួកអ៊ីមុាំ ពួកអះលីជំអះ និងពួកតួន មកជួបជុំទាំងអស់គ្នានៅទីនោះ។
ពួកគេនាំគ្នាឃ្លាំមើលអ៊ីសា ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីអ៊ីសា។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសអ៊ីសា នៅពេលអ៊ីសាមានប្រសាសន៍ ដើម្បីចាប់បញ្ជូនអ៊ីសាទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។