Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស នឹង​សេចក្ដី​ដែល​ទ្រង់​បង្រៀន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ពេលនោះ មហាបូជាចារ្យ​សួរ​ព្រះយេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ហើយ​នៅ​ពេល​នោះ​ សម្តេច​សង្ឃ​បាន​សួរ​ព្រះយេស៊ូ​អំពី​ពួក​សិស្ស​របស់​ព្រះអង្គ​ និង​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ព្រះ‌យេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​មហា​បូជា‌ចារ្យ*​សួរ​ព្រះ‌យេស៊ូ​អំពី​ពួក​សិស្ស*​របស់​ព្រះអង្គ និង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មូស្ទី​សួរ​អ៊ីសា​អំពី​ពួក​សិស្ស​របស់​គាត់ និង​អំពី​សេចក្ដី​ដែល​គាត់​បង្រៀន។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​អ្នក​ដែល​បាន​ចាប់​ព្រះ‌យេស៊ូវ គេ​ដឹក‌នាំ​ទ្រង់​ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ​គ្នា


គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ដល់​សំដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក


គេ​ឃ្លាំ​មើល​ទ្រង់ ហើយ​ក៏​ចាត់​ពួក​សំងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម‌ត្រូវ ដើម្បី​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​បញ្ជូន​ទ្រង់​ទៅ​ក្នុង​កំឡាំង នឹង​អំណាច​នៃ​ចៅហ្វាយ​ខេត្ត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម