លុះមកដល់កន្លែង ដែលអុលឡោះបានបង្ហាញប្រាប់ អ៊ីព្រហ៊ីមសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចគាត់ចងអ៊ីសាហាក់ ជាកូន យកទៅដាក់ពីលើគំនរអុស នៅលើអាសនៈនោះ។
យ៉ូហាន 18:12 - អាល់គីតាប ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាម៉ាស្ជិទរបស់ជនជាតិយូដា នាំគ្នាចាប់អ៊ីសាហើយចងគាត់។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ Khmer Christian Bible ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហាន មេទ័ព និងពួកកងរក្សាព្រះវិហាររបស់សាសន៍យូដា បានចាប់ព្រះយេស៊ូវចង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ*របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកទាហាន នឹងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង |
លុះមកដល់កន្លែង ដែលអុលឡោះបានបង្ហាញប្រាប់ អ៊ីព្រហ៊ីមសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចគាត់ចងអ៊ីសាហាក់ ជាកូន យកទៅដាក់ពីលើគំនរអុស នៅលើអាសនៈនោះ។
ស្តេចក៏បញ្ជាឲ្យយកអ្នកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្តេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងយូសុះ។
មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ដ៏ពិត តែមួយ ទ្រង់បំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់អុលឡោះតាអាឡា!
លុះចាប់អ៊ីសាបានហើយ គេបណ្ដើរគាត់ទៅដល់ដំណាក់របស់លោកកៃផាស ជាមូស្ទី។ ពួកតួន និងពួកអះលីជំអះ ជួបជុំគ្នានៅទីនោះ។
ពួកទាហានរបស់លោកទេសាភិបាលនាំអ៊ីសាទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមគាត់។
គេបណ្ដើរអ៊ីសានាំយកទៅដល់ដំណាក់របស់មូស្ទី។ ពួកអ៊ីមុាំ ពួកអះលីជំអះ និងពួកតួន មកជួបជុំទាំងអស់គ្នានៅទីនោះ។
លុះព្រលឹមឡើងពួកអ៊ីមុាំប្រជុំគ្នា ជាមួយពួកអះលីជំអះ ពួកតួន និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល។ គេបានចងអ៊ីសា ហើយបញ្ជូនគាត់ទៅលោកពីឡាត។
ពួកគេចាប់អ៊ីសា បណ្ដើរនាំចូលទៅក្នុងដំណាក់របស់មូស្ទ។ ពេត្រុសដើរតាមអ៊ីសាពីចម្ងាយ។
ដូច្នេះយូដាសនាំកងទាហាន និងកងរក្សាម៉ាស្ជិទចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។
នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូច រ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។
នៅពេលដែលពួកគេបំរុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង
នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ គាត់មានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយជាមួយលោកបន្ដិចបានឬទេ?»។ មេបញ្ជាការពោលមកគាត់ថា៖ «អ្នកចេះនិយាយភាសាក្រិកដែរ!
ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់គាត់។
ពួកភីលីស្ទីនចូលទៅចាប់គាត់ ហើយខ្វេះភ្នែកគាត់ទាំងពីរទៀតផង។ ពួកគេនាំគាត់ទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់គាត់ និងបង្ខំគាត់ឲ្យបង្វិលត្បាល់កិននៅក្នុងគុក។