អ៊ីសាមានប្រសាសន៍អំពីសេចក្ដីទាំងនេះ ទៅកាន់មហាជនជាពាក្យប្រស្នាទាំងអស់ គឺគាត់មិនដែលមានប្រសាសន៍ទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ
យ៉ូហាន 16:29 - អាល់គីតាប ពួកសិស្សជម្រាបអ៊ីសាថា៖ «ឥឡូវនេះ តួនមានប្រសាសន៍យ៉ាងច្បាស់ៗមកយើងខ្ញុំ ហើយតួនមិនប្រើប្រស្នាទៀតទេ។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សរបស់ព្រះអង្គទូលថា៖ “មើល៍! ឥឡូវនេះព្រះអង្គមានបន្ទូលយ៉ាងច្បាស់ ហើយលែងមានបន្ទូលជាពាក្យប្រៀបប្រដូចទៀតហើយ។ Khmer Christian Bible ពួកសិស្សរបស់ព្រះអង្គទូលថា៖ «មើល៍ ឥឡូវនេះ ព្រះអង្គមានបន្ទូលដោយច្បាស់លាស់ មិនបានមានបន្ទូលជារឿងប្រៀបប្រដូចទៀតទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយរឿងប្រៀបធៀបទៀតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំហើយ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលទ្រង់ថា ហ្ន៏ ម្តងណេះទ្រង់មានបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ |
អ៊ីសាមានប្រសាសន៍អំពីសេចក្ដីទាំងនេះ ទៅកាន់មហាជនជាពាក្យប្រស្នាទាំងអស់ គឺគាត់មិនដែលមានប្រសាសន៍ទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ
អ៊ីសាមានប្រសាសន៍បញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ ពេត្រុសសូមអ៊ីសាចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសអ៊ីសា។
អ៊ីសាមានប្រសាសន៍ជាប្រស្នានេះឲ្យគេស្ដាប់ ប៉ុន្ដែ គេពុំបានយល់ថា អ៊ីសាមានប្រសាសន៍អំពីរឿងអ្វីឡើយ។
«ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីអុលឡោះជាបិតាមិនប្រើប្រស្នាទៀតទេ។