ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្ដែ ឥឡូវនេះគេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។
យ៉ូហាន 15:23 - អាល់គីតាប អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់អុលឡោះជាបិតារបស់ខ្ញុំដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលស្អប់ខ្ញុំ ក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ Khmer Christian Bible អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះវរបិតារបស់ខ្ញុំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាស្អប់ខ្ញុំ ក៏ស្អប់ព្រះវរបិតាខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលស្អប់ខ្ញុំ នោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរ |
ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្ដែ ឥឡូវនេះគេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះគេបានឃើញ ហើយស្អប់ទាំងខ្ញុំស្អប់ទាំងអុលឡោះជាបិតាខ្ញុំទៀតផង
អ្នកណាមិនទទួលស្គាល់អ៊ីសាជាបុត្រា អ្នកនោះក៏គ្មានអុលឡោះជាបិតានៅជាមួយដែរ រីឯអ្នកដែលទទួលស្គាល់អ៊ីសាជាបុត្រា ទើបមានអុលឡោះជាបិតានៅជាមួយ។
អ្នកណាមិនស្ថិតនៅជាប់នឹងឱវាទរបស់អាលម៉ាហ្សៀស គឺទៅហួស អ្នកនោះ គ្មានអុលឡោះនៅជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងឱវាទរបស់អាល់ម៉ាហ្សៀសទើបមានអុលឡោះជាបិតា និងអ៊ីសាជាបុត្រានៅជាមួយ។