គេជម្រាបអ៊ីសាថា៖ «យើងខ្ញុំអាចទទួលបាន»។ អ៊ីសាមានប្រសាសន៍ថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន
យ៉ូហាន 13:37 - អាល់គីតាប ពេត្រុសសួរអ៊ីសាទៀតថា៖ «អ៊ីសាជាអម្ចាស់អើយ ហេតុដូចម្ដេចបានជាខ្ញុំមិនអាចទៅតាមលោកម្ចាស់ឥឡូវនេះ? ខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតសម្រាប់លោកម្ចាស់»។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលថា៖ “ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះបាន? ទូលបង្គំនឹងលះបង់ជីវិតរបស់ទូលបង្គំសម្រាប់ព្រះអង្គ!”។ Khmer Christian Bible លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាខ្ញុំមិនអាចទៅតាមព្រះអង្គបាននៅពេលឥឡូវនេះ? ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំដើម្បីព្រះអង្គ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាមក្នុងពេលនេះពុំបាន ទូលបង្គំស៊ូប្តូរជីវិតជំនួសព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបាន ទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់ |
គេជម្រាបអ៊ីសាថា៖ «យើងខ្ញុំអាចទទួលបាន»។ អ៊ីសាមានប្រសាសន៍ថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន
លុះគេបានបរិភោគរួចរាល់ហើយ អ៊ីសាសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
ប៉ុន្ដែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្ដដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែនាមរបស់អ៊ីសាជាអម្ចាស់ទៀតផង»។