កាលអ៊ីសាទៅតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងអុលឡោះអំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។
យ៉ូហាន 12:18 - អាល់គីតាប បណ្ដាជនមកទទួលអ៊ីសាដ្បិតគេបានឮថា គាត់បានធ្វើទីសំគាល់នេះ។ ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលហ្វូងមនុស្សទៅទទួលព្រះអង្គ គឺពីព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ Khmer Christian Bible ដូច្នេះហើយបានជាមានបណ្តាជនទៅទទួលព្រះអង្គ ព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសំគាល់អស្ចារ្យនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សជាច្រើនទៅទទួលព្រះអង្គ ព្រោះគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយហេតុនោះ បានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសំគាល់នោះ |
កាលអ៊ីសាទៅតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងអុលឡោះអំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។
ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើន បែកចេញពីពួកគេមកជឿលើអ៊ីសា។
នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យរំលង។ កាលគេឮដំណឹងថា អ៊ីសាមកជិតដល់ក្រុងយេរូសាឡឹម
ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។
មានបណ្ដាជនច្រើនកុះករមកតាមអ៊ីសា ព្រោះគេបានឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។