Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មាន​មនុស្ស​ជា​ច្រើន​ទៅ​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 នេះជាហេតុដែល​ហ្វូងមនុស្ស​ទៅទទួល​ព្រះអង្គ គឺ​ពីព្រោះ​ពួកគេ​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទីសម្គាល់​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដូច្នេះ​ហើយ​បាន​ជា​មាន​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បណ្ដា‌ជន​មក​ទទួល​ព្រះអង្គ ដ្បិត​គេ​បាន​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទី​សម្គាល់​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គឺ​ដោយ​ហេតុ​នោះ បាន​ជា​មាន​ហ្វូង​មនុស្ស​ទៅ​ទទួល​ទ្រង់ ពី​ព្រោះ​គេ​ឮ​ថា ទ្រង់​បាន​ធ្វើ​ទី​សំគាល់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បណ្ដា‌ជន​មក​ទទួល​អ៊ីសា​ដ្បិត​គេ​បាន​ឮ​ថា គាត់​បាន​ធ្វើ​ទី​សំគាល់​នេះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះ‌អង្គ​យាង​ទៅ​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ហ្វូង​ចាប់​ផ្តើម​មាន​ចិត្ត​រីក‌រាយ ហើយ​សរសើរ​តម្កើង​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​គេ​បាន​ឃើញ។


ព្រោះ​ដោយ​សារ​តែ​គាត់​ហើយ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន​ដក​ខ្លួន​ចេញ​ពី​ពួក​គេ ហើយ​ទៅ​ជឿ​ព្រះ‌យេស៊ូវ​វិញ។


នៅ​ថ្ងៃ​បន្ទាប់ បណ្តា​ជន​ដែល​មក​ចូល​រួម​បុណ្យ បាន​ឮ​ថា ព្រះ‌យេស៊ូវ​កំពុង​យាង​មក​ក្នុង​ក្រុង​យេរូ‌សាឡិម។


ដូច្នេះ ពួក​ផារិ‌ស៊ី​និយាយ​គ្នា​ថា៖ «យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ មនុស្ស​ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។


ព្រះ‌យេស៊ូវ​ធ្វើ​ទី​សម្គាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សម្តែង​សិរី​ល្អ​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ព្រះ‌អង្គ។


មាន​បណ្តា​ជន​ជា​ច្រើន​តាម​ព្រះ‌អង្គ​ទៅ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់ ដែល​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម