កាលនាងម៉ាថាបានដឹងថា អ៊ីសាមកដល់ នាងក៏ចេញទៅទទួលអ៊ីសា រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។
យ៉ូហាន 11:30 - អាល់គីតាប ពេលនោះ អ៊ីសាពុំទាន់ដើរចូលក្នុងភូមិនៅឡើយទេ គឺគាត់នៅកន្លែងដែលនាងម៉ាថាទៅជួប។ ព្រះគម្ពីរខ្មែរសាកល រីឯព្រះយេស៊ូវមិនទាន់យាងមកក្នុងភូមិនៅឡើយទេ គឺព្រះអង្គនៅតែគង់នៅកន្លែងដែលម៉ាថាបានជួបព្រះអង្គ។ Khmer Christian Bible រីឯព្រះយេស៊ូមិនទាន់យាងចូលក្រុងនៅឡើយទេ ព្រះអង្គបានគង់នៅត្រង់កន្លែងដែលនាងម៉ាថាបានជួបមុននេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនេះ ព្រះយេស៊ូវមិនទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅត្រង់កន្លែងដែលម៉ាថាបានជួប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ |
កាលនាងម៉ាថាបានដឹងថា អ៊ីសាមកដល់ នាងក៏ចេញទៅទទួលអ៊ីសា រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។
នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូនដោយស្ងាត់ៗថា៖ «តួនមកដល់ហើយ តួនហៅប្អូនឯង»។