ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 8:13 - អាល់គីតាប

កាល​ប្រជា‌ជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទី‌ក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទី‌ក្រុង រួច​ហើយ​យប់​នោះ យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្តាល​ជ្រលង​ភ្នំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេក៏​បានបោះ​ទ័ព​តាម​កន្លែង​រៀង​ខ្លួន គឺ‌ទី​តាំង​ទ័ព​ធំ​ដែលនៅ​ខាង​ជើង​ទី​ក្រុង និងកម្លាំង​ការ​ពារ​ទ័ព​ជួរខាង​ក្រោយ នៅ​ខាង​លិច​ទីក្រុង។ យប់​នោះ លោក​យ៉ូស្វេ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ប្រជា‌ជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទីក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​រួច​ហើយ យប់​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​កាល​បាន​ចាត់​ពួក​បណ្តា​ទ័ព​ឲ្យ​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន គឺ​ពួក​ពល‌ទ័ព​ដែល​ត្រូវ​នៅ​ខាង​ជើង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​ត្រូវ​បង្កប់​ខ្លួន នៅ​ខាង​លិច​រួច​ស្រេច​ហើយ នោះ​យ៉ូស្វេ​ក៏​នៅ​ឯ​កណ្តាល​វាល​ច្រក​ភ្នំ នៅ​វេលា​យប់​នោះ​ឯង។

សូមមើលជំពូក



យ៉ូស្វេ 8:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទី‌ក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។


ព្រលឹម​ឡើង កាល​ស្តេច​ក្រុង​អៃ​ឃើញ​កង‌ទ័ព​របស់​យ៉ូស្វេ ស្តេច​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ពី​ទី‌ក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី‌ក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។


កាល​អ្នក​រាល់​គ្នា​យក​ទី‌ក្រុង​បាន​ត្រូវ​ដុត​ចោល ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។