ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 5:7 - អាល់គីតាប

អុលឡោះ‌តាអាឡា​បាន​នាំ​កូន​ចៅ​របស់​ពួក​គេ​ឲ្យ​ចូល​ស្រុក​ជំនួស​ពួក​គេ​វិញ។ យ៉ូស្វេ​ធ្វើ​ពិធី​ខតាន់​ឲ្យ​អ្នក​ទាំង​នេះ ព្រោះ​តាម​ផ្លូវ​ពួក​គេ​ពុំ​ទាន់​បាន​ទទួល​ពិធី​ខតាន់​នៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កូន​ចៅ​របស់​ពួក​គេ ដែល​ព្រះ‌អង្គ​បាន​បង្កើត​ឡើង​ជំនួស​គេ​វិញ ដែល​លោក​យ៉ូស្វេ​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ ព្រោះ​គេ​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​តាម​ផ្លូវ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​បាន​នាំ​កូន​ចៅ​របស់​ពួក​គេ​ឲ្យ​ចូល​ស្រុក​ជំនួស​ពួក​គេ​វិញ។ លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​អ្នក​ទាំង​នេះ ព្រោះ​តាម​ផ្លូវ ពួក​គេ​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ជា​ពួក​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​ឯង ដែល​ទ្រង់​បាន​បង្កើត​ឡើង​ជំនួស​គេ ហើយ​យ៉ូស្វេ​បាន​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ពី​ព្រោះ​មិន​បាន​កាត់​ស្បែក​អ្នក​ណា​តាម​ផ្លូវ​សោះ

សូមមើលជំពូក



យ៉ូស្វេ 5:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

«យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​ឲ្យ​បុរស​ណា ដែល​មិន​ខតាន់​បាន​ឡើយ ធ្វើ​ដូច្នេះ នឹង​នាំ​ឲ្យ​យើង​បាក់​មុខ​ជា​មិន​ខាន។


រី​ឯ​កូន​របស់​អ្នក​រាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​ពោល​ថា គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក​ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។


រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា ពួក​គេ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង កូន​របស់​អ្នក​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​ពុំ​ទាន់​ស្គាល់​ការ​អាក្រក់ ឬ​ល្អ​នៅ​ឡើយ គឺ​ពួក​គេ​ហើយ​ដែល​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចំបាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា​ទេ អុលឡោះ‌តាអាឡា​ក៏​មាន​បន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់​អហង្ការ​ថា មិន​ឲ្យ​ពួក​គេ​ឃើញ​ស្រុក​ដែល​ទ្រង់​សន្យា​ជា​មួយ​បុព្វ‌បុរស​ថា​នឹង​ប្រទាន​មក​ឲ្យ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។


កាល​បាន​ធ្វើ​ពិធី​ខតាន់​ឲ្យ​ប្រជា‌ជាតិ​ទាំង​មូល​ហើយ ពួក​គេ​ក៏​នៅ​ក្នុង​ជំរំ រហូត​ដល់​ជា​សះ​ស្បើយ​ទាំង​អស់​គ្នា។