ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 5:12 - អាល់គីតាប

ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បរិភោគ​ភោគ​ផល​នៅ​ក្នុង​ស្រុក នោះ​នំ​ម៉ាណា​លែង​ធ្លាក់​ទៀត​ហើយ។ ដូច្នេះ តាំង​ពី​ឆ្នាំ​នោះ​មក ដោយ​លែង​មាន​នំ​ម៉ាណា​ទៀត ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​បរិភោគ​ភោគ​ផល​នៃ​ស្រុក​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចាប់​តាំង​ពី​ថ្ងៃដែល​ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះមក នំ​ម៉ាណា​លែង​ធ្លាក់​មក​ទៀត​ហើយ។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​លែង​មាន​នំ​ម៉ាណា​ទៀត ហើយ​នៅ​ឆ្នាំ​នោះ គេ​បរិ‌ភោគ​ផល​របស់​ស្រុក​កាណាន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចាប់​តាំង​ពី​ថ្ងៃ​ពួក​គេ​បរិភោគ​ភោគ‌ផល​នៅ​ក្នុង​ស្រុក នោះ​នំ​ម៉ាណា​លែង​ធ្លាក់​ទៀត​ហើយ។ ដូច្នេះ តាំង​ពី​ឆ្នាំ​នោះ​មក ដោយ​លែង​មាន​នំ​ម៉ាណា​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បរិភោគ​ភោគ‌ផល​នៃ​ស្រុក​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ក្រោយ​ដែល​គេ​បរិភោគ​ផល​របស់​ស្រុក​នោះ ដល់​ថ្ងៃ​ស្អែក​ឡើង លែង​មាន​នំ​ម៉ាន៉ា​ហើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​ដែល​មាន​នំ​ម៉ាន៉ា​ទៀត​ឡើយ គឺ​ក្នុង​ឆ្នាំ​នោះ​ឯង គេ​បាន​បរិភោគ​ផល​របស់​ស្រុក​កាណាន​វិញ។

សូមមើលជំពូក



យ៉ូស្វេ 5:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រ‌អែល​បរិភោគ​នំ​ម៉ាណា អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​បាន​ទៅ​ដល់​ស្រុក​ដែល​មាន​មនុស្ស​រស់​នៅ គឺ​រហូត​ទៅ​ដល់​ព្រំ​ដែន​ស្រុក​កាណាន។


មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។


ត្រូវ​ញែក​មួយ​ចំណែក ទុក​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា។


ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។


ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​រំលង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគ​ផល​របស់​ស្រុក​នោះ។