យ៉ូស្វេ 5:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 រួចក្រោយដែលគេបរិភោគផលរបស់ស្រុកនោះ ដល់ថ្ងៃស្អែកឡើង លែងមាននំម៉ាន៉ាហើយ ពួកកូនចៅអ៊ីស្រាអែលមិនដែលមាននំម៉ាន៉ាទៀតឡើយ គឺក្នុងឆ្នាំនោះឯង គេបានបរិភោគផលរបស់ស្រុកកាណានវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ចាប់តាំងពីថ្ងៃដែលពួកគេបរិភោគផលរបស់ស្រុកនោះមក នំម៉ាណាលែងធ្លាក់មកទៀតហើយ។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលលែងមាននំម៉ាណាទៀត ហើយនៅឆ្នាំនោះ គេបរិភោគផលរបស់ស្រុកកាណានវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ចាប់តាំងពីថ្ងៃពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រាអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។ សូមមើលជំពូកអាល់គីតាប12 ចាប់តាំងពីថ្ងៃដែលពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។ សូមមើលជំពូក |