ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:19 - អាល់គីតាប

សរុប​ទាំង​អស់ ក្រុម​អ៊ីមុាំ​ដែល​ជា​កូន​ចៅ​ហារូន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុង​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ទាំង​អស់​មាន​ដប់​បីក្រុង ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សរុប​ទាំង​អស់ ក្រុម​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​លោក​អើរ៉ុន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ក្រុង​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ទាំង​អស់​មាន​១៣ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។

សូមមើលជំពូក



យ៉ូស្វេ 21:19
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​បាន​ចែក​ក្រុង​ជំរក​ទាំង​ប៉ុន្មាន ឲ្យ​កូន​ចៅ​របស់​ហារូន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាល់‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។


ពួក​លេវី ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់ ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម តាម​ការ​ចាប់​ឆ្នោត។