ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 14:7 - អាល់គីតាប

កាល​នោះ ខ្ញុំ​មាន​អាយុ​សែ‌សិប​ឆ្នាំ ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បាន​ចាត់​ខ្ញុំ​ពី​កា‌ដេស-បារ‌នា​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្តី​រាយ‌ការណ៍​ជូន​ទៅ​គាត់​វិញ ដោយ​ស្មោះ​ត្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កា‌ដេស-បារ‌នា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ខ្ញុំ​មាន​អាយុ​សែសិប​ឆ្នាំ ហើយ​ខ្ញុំ​បាន​ត្រឡប់​មក​វិញ រាយការណ៍​ជូន​លោក​ដោយ​ស្មោះ​ត្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​នោះ ខ្ញុំ​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចាត់​ខ្ញុំ​ពី​កាដេស-‌បារនា​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ទៅ​លោក​វិញ ដោយ​ស្មោះ​ត្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក នោះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​វិញ ជំរាប​លោក​តាម​គំនិត​ខ្ញុំ

សូមមើលជំពូក



យ៉ូស្វេ 14:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


កុល‌សម្ព័ន្ធ​យូដា គឺ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ។


ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ដែល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដេស–បារនា ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។