ពាក់កណ្តាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ស្តេចអុក នៅស្រុកបាសាន។ ម៉ូសាបានប្រគល់ទឹកដីទាំងនោះឲ្យពូជអំបូរពាក់កណ្តាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។
យ៉ូស្វេ 13:32 - អាល់គីតាប នេះហើយជាទឹកដី ដែលម៉ូសាបានប្រគល់ឲ្យពួកគេទុកជាមត៌ក នៅខាងកើតក្រុងយេរីខូ និងត្រើយខាងកើតទន្លេយ័រដាន់ គឺនៅវាលរាបស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាមត៌កដែលលោកម៉ូសេបានចែកនៅវាលទំនាបស្រុកម៉ូអាប់ គឺនៅត្រើយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាទឹកដីដែលលោកម៉ូសេបានប្រគល់ឲ្យពួកគេ ទុកជាមត៌ក នៅខាងកើតក្រុងយេរីខូ និងត្រើយខាងកើតទន្លេយ័រដាន់ គឺនៅវាលរាបស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាមរដក ដែលលោកម៉ូសេបានចែកនៅស្រុកវាលរបស់ម៉ូអាប់ ត្រើយទន្លេយ័រដាន់ខាងកើតទល់មុខនឹងយេរីខូរ |
ពាក់កណ្តាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ស្តេចអុក នៅស្រុកបាសាន។ ម៉ូសាបានប្រគល់ទឹកដីទាំងនោះឲ្យពូជអំបូរពាក់កណ្តាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។
ម៉ូសាពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ទុកជាមត៌កទេ ប៉ុន្តែ គាត់ប្រាប់ពួកគេថា មត៌ករបស់ពួកគេ គឺបម្រើអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ដ្បិតកាលពីមុន ម៉ូសាចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែគាត់ពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។