យ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសំរុកពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុនឡើយ។
យ៉ូស្វេ 11:7 - អាល់គីតាប យ៉ូស្វេ និងពលទាហានទាំងប៉ុន្មានរបស់គាត់ បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូស្វេ និងពួកអ្នកច្បាំងទាំងប៉ុន្មានក៏ឡើងទៅទាស់នឹងគេ នៅត្រង់ជ្រោះមេរ៉ុម ហើយសង្គ្រប់គេមិនឲ្យដឹងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះយ៉ូស្វេ នឹងពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ក៏ទៅទាស់នឹងគេ ត្រង់ទឹកមេរ៉ុម ឥតគេដឹងខ្លួនសោះ ហើយស្ទុះចូលទៅលើគេ |
យ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសំរុកពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុនឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្តាប់ដៃរបស់អ៊ីស្រអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។
អុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។