យ៉ូប 40:14 - អាល់គីតាប ពេលនោះ យើងនឹងលើកតម្កើងអ្នក ដ្បិតអ្នកបានទទួលជោគជ័យ ដោយអំណាចរបស់អ្នកផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ យើងនឹងលើកតម្កើងអ្នក ដ្បិតអ្នកបានទទួលជោគជ័យ ដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។ |
ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
ដ្បិតខ្ញុំមិនពឹងផ្អែកលើធ្នូរបស់ខ្ញុំឡើយ ហើយដាវរបស់ខ្ញុំ ក៏មិនអាចសង្គ្រោះខ្ញុំបានដែរ។
កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍អុលឡោះ។