យ៉ូប 38:30 - អាល់គីតាប ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម ហើយមហាសាគរក៏កកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជម្រៅ នោះទឹកបានកកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម ហើយមហាសាគរក៏កកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជំរៅ នោះទឹកបានកកហើយ។ |
តើនរណាជាម្ដាយរបស់ទឹកដែលកក ព្រមទាំងសំរាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ?
តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?