ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
យ៉ូប 30:5 - អាល់គីតាប មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវបណ្តេញចេញពីចំណោមមនុស្ស មនុស្សស្រែកដេញតាមគេ ដូចជាស្រែកតាមចោរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេត្រូវបណ្តេញចេញពីចំណោមមនុស្ស ហើយមនុស្សស្រែកដេញតាមគេ ដូចជាស្រែកតាមចោរ |
ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
សូមឲ្យកូនរបស់អ្នកនោះ ក្លាយទៅជាមនុស្សអនាថាដើរសុំទាន ហើយត្រូវគេដេញចេញពីទីលំនៅ ដែលរលំបាក់បែក!
គេនឹងដេញស្តេចចេញពីចំណោមមនុស្ស ស្តេចនឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកជូនស្តេចពិសាដូចគោដែរ។ រូបកាយរបស់ស្តេចនឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់។