មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
យ៉ូប 30:12 - អាល់គីតាប ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ ពួកគេទាត់ជើងខ្ញុំ ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកំទេចខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងស្តាំ ខ្ញុំកើតមានពួកពាល គេមកទង្គិចជើងខ្ញុំ ហើយបង្កើតផ្លូវវិនាសរបស់គេទាស់នឹងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ ពួកគេទាត់ជើងខ្ញុំ ហើយសង្គ្រុបមកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខាងស្តាំ ខ្ញុំកើតមានពួកពាល គេមកទង្គិចជើងខ្ញុំ ហើយបង្កើតផ្លូវវិនាសរបស់គេទាស់នឹងខ្ញុំ |
មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ ពេលខ្ញុំងើបឈរឡើង នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។
ក្នុងចំណោមប្រជាជន គេសង្កត់សង្កិនគ្នាទៅវិញទៅមក ម្នាក់ៗសង្កត់សង្កិនបងប្អូនរបស់ខ្លួន។ ក្មេងក្មាងប្រឆាំងនឹងចាស់ៗ មនុស្សពាលប្រឆាំងនឹងមនុស្សថ្លៃថ្នូរ។