គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបាន ទៅឲ្យម្ចាស់ដើមវិញ ហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រ តទៅមុខទៀត។
យ៉ូប 20:18 - អាល់គីតាប អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញ គឺគេមិនអាចរក្សាទុកឡើយ ហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិ ដែលគេរកស៊ីបាននោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្វីៗដែលគេខ្វល់ខ្វាយរកបាន នឹងត្រូវបាត់ទៅវិញ ហើយទំពាលេបមិនបានទេ កម្រៃដែលបានពីមុខរបរគេ នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញ គឺគេមិនអាចរក្សាទុកឡើយ ហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិ ដែលគេរកស៊ីបាននោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្វីៗដែលគេខ្វល់ខ្វាយរកបាន នោះនឹងត្រូវប្រគល់ទៅវិញ ឥតទំពាលេបបានទេ គេនឹងប្រគល់ទៅវិញតាមចំនួន ឥតដែលបានសប្បាយចិត្តដោយសាររបស់ទាំងនោះឡើយ |
គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបាន ទៅឲ្យម្ចាស់ដើមវិញ ហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រ តទៅមុខទៀត។
គេបានលេបទ្រព្យសម្បត្តិចូលទៅក្នុងពោះ តែគេនឹងក្អួតចេញមកវិញ គឺអុលឡោះនឹងហូតយកទ្រព្យសម្បត្តិនោះ ចេញពីពោះរបស់គេ។
គេបានត្រឹមតែប្រមូលប៉ុណ្ណោះ តែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះ ហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។
ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។
នោះពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ
ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។
«យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។
រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។
ក្រុងស៊ីយ៉ូនពោលថា: នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលេប និងកំទេចខ្ញុំ ធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារ ស្ដេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំ ស្ដេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំ រួចខ្ជាក់ខ្ញុំចោល។
យើងនឹងដាក់ទោសបាល ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន អ្វីៗដែលវាលេបចូលទៅនោះ យើងនឹងទាញចេញមកវិញ ប្រជាជាតិទាំងឡាយលែងលើកគ្នា ទៅរកព្រះនោះទៀតហើយ រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
ពេលកំណត់មកដល់ហើយ ថ្ងៃកំណត់ក៏មកដល់ដែរ! អ្នកទិញមិនត្រូវអរសប្បាយ អ្នកលក់មិនត្រូវសោកសង្រេង ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!
អ៊ីស្រអែលអើយ កុំត្រេកអរ និងសប្បាយរីករាយ ដូចជាតិសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលអុលឡោះជាម្ចាស់របស់ខ្លួន អ្នកចូលចិត្តទទួលកំរៃមិនបរិសុទ្ធ ដោយធ្វើពិធីសែនព្រេននៅតាម លានបោកស្រូវ។
អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ ហើយធ្វើឲ្យជនទុគ៌តត្រូវវិនាស ចូរស្ដាប់ពាក្យខ្ញុំ!
នែ៎! ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនឲ្យមនុស្សចូលទៅក្នុងនគរនៃអុលឡោះ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។
អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។
ពេលអ្នកមានគូដណ្តឹង បុរសម្នាក់ទៀតនឹងរំលោភលើនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។
ជាតិសាសន៍ដែលអ្នកពុំស្គាល់ នឹងបរិភោគដំណាំដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។