យេរេមាសរសេរអំពីទុក្ខលំបាកទាំងប៉ុន្មាន ដែលកើតមានដល់ស្រុកបាប៊ីឡូន ទុកក្នុងក្រាំងមួយ គឺបន្ទូលទាំងអស់ស្ដីអំពីស្រុកបាប៊ីឡូន ដូចមានចែងទុកខាងលើនេះស្រាប់។
យេរេមា 51:61 - អាល់គីតាប យេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលអ្នកទៅដល់បាប៊ីឡូន អ្នកត្រូវអានសេចក្ដីទាំងនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហោរាយេរេមាក៏ជម្រាបសេរ៉ាយ៉ាថា៖ កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ លោកត្រូវអានមើលព្រះបន្ទូលទាំងអស់នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលលោកទៅដល់បាប៊ីឡូន លោកត្រូវអានសេចក្ដីទាំងនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេរេមាក៏ជំរាបសេរ៉ាយ៉ាថា កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ នោះត្រូវឲ្យលោកអានមើលអស់ទាំងព្រះបន្ទូលនេះ |
យេរេមាសរសេរអំពីទុក្ខលំបាកទាំងប៉ុន្មាន ដែលកើតមានដល់ស្រុកបាប៊ីឡូន ទុកក្នុងក្រាំងមួយ គឺបន្ទូលទាំងអស់ស្ដីអំពីស្រុកបាប៊ីឡូន ដូចមានចែងទុកខាងលើនេះស្រាប់។
រួចពោលថា: អុលឡោះតាអាឡាអើយ! គឺទ្រង់ផ្ទាល់ដែលមានបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។
ពេលនោះ អ៊ីសាកំពុងចេញពីម៉ាស្ជិទ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញសំណង់ផ្សេងៗក្នុងម៉ាស្ជិទ ឲ្យគាត់មើល។
ពេលអ៊ីសាចេញពីម៉ាស្ជិទទៅ មានសិស្សម្នាក់ជម្រាបអ៊ីសាថា៖ «តួន សូមមើលថ្មនុ៎ះស្អាតណាស់! សំណង់ទាំងនេះល្អវិសេសវិសាលបំផុត»។
ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណា ឲ្យក្រុមជំអះនៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេដែរ។
ខ្ញុំសូមអង្វរបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមអានសំបុត្រនេះ ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។
អ្នកណាអានគីតាបនេះ អ្នកនោះមានសុភមង្គលហើយ! អស់អ្នកដែលស្ដាប់ពាក្យគាត់ថ្លែងក្នុងនាមអុលឡោះ ហើយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។